ព័ត៌មានជាតិ

យុវជនជៀសឲ្យឆ្ងាយពីគ្រឿងញៀន! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ នៅផ្ទះសំណាក់សុកសាន្ត

កោះកុង: កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង់ទង់ បានចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន មកដល់ចំណុចភូមិ៤ សង្កាត់ដងទង់ ក៏ប្រទះឃើញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហ៊ីម ហាន់ណាហ្វី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង។

ដោយការឃាត់ជនសង្ស័យខាងលើនេះ បន្ទាប់ពីមានដីកាបង្គាប់ឲ្យចូលខ្លួន តែសមត្ថកិច្ចមិនឃើញមក ទើបនៅវេលាកើតហេតុខាងលើ ក្រុមកម្លាំងសមត្ថកិច្ច ស្វែងរកឃើញ និងបានឃាត់នាំយកមកប៉ុស្ដិ៍ ដើម្បីធ្វើការសាកសួរ។

ខណ:នោះ ជនសង្ស័យបានទម្លាក់ថង់មួយចោល ដោយនៅថង់នោះ មានមានម្សៅក្រាមសថ្លាចំនួន ៧កញ្ចប់តូច និងទូរស័ព្ទ ១គ្រឿងម៉ាក SAMSUNG ពណ៌ស។

ក្រោយពីការសាកសួរជនខាងលើ សមត្ថកិច្ច បានបន្តឈានដល់ការឃាត់ខ្លួនបានចំនួន ៣នាក់ទៀត នៅផ្ទះសំណាក់សុកសាន្ត បន្ទប់លេខ១០៩។

ជនសង្ស័យទាំង ០៣នាក់មានឈ្មោះ៖ ទី១.ជនសង្ស័យឈ្មោះ ថង សុខល័យ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបនៅផ្ទះ មានលំនៅទីភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទី២.ជនសង្ស័យឈ្មោះ ហៃ ឈុនស៊ៀ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងទី៣.ជនសង្ស័យឈ្មោះ សាន តុលា ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

វត្ថុតាងមួយចំនួនរួមមាន៖
– ថ្នាំញៀន ៧កញ្ចប់, ធំ ៥កញ្ចប់
– ប្រាក់រៀល ១២៥០០០រៀល
– ប្រាក់ដុល្លា ១០០ដុល្លា
– ដែកកេះ ៣ដើម
– កន្ត្រៃ ១
– ដបឆ្នៃសម្រាប់ជក់គ្រឿងញៀន ១
– កាបូបដៃ១
– ទូរស័ព្ទម៉ាក HUAWEI ១គ្រឿង
– ទុយោសម្រាប់ច្រកគ្រឿងញៀន១ និងថង់ផ្លាស្ទីច សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ក្រោយពីឃាត់ខ្លួន និងដកហូតយកវត្ថុតាងរួច ក្រុមកងកម្លាំងជំនាញ កំពុងបំពេញសំណុំរឿង បញ្ជូនទៅការិយាល័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់