ភ្នំពេញៈ នៅវេលាម៉ោង ០១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាចេតនា (ប្រើដាវកែច្នៃ) ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត និងបង្កឲ្យមនុស្សរងរបួស នៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ នៅថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០១ និង០០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវរថភ្លើង ក្រុមទី៦១ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ទី១.ឈ្មោះ ម៉ី សុវណ្ណខេមា (ហៅ ឆៃ) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទី២.ឈ្មោះ យឹម រួបរួម (ហៅ អូន) ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤២ ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសកំភួនដៃខាងឆ្វេង លើថ្ងាសខាងឆ្វេង ត្រូវបានជនសង្ស័យឈ្មោះ អូន កាប់និងដាវកែច្នៃ និងរងការខូចខាត ម៉ូតូបែកក្បាំងមុខទាំងសងខាង កុងទ័រ និងដាច់កន្ទុយក្រោយ (ដោយសារឈ្មោះ ម៉ី សុវណ្ណខេមា (ហៅ ឆៃ) កាប់និងដាវកែច្នៃ)។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់