ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា បើករថយន្តបុករថយន្តគេហើយ ហាមអ្នកកាសែតមិនឲ្យថតរូប…

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ ស្រវឹងស្រា បើករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AA-3641 បានបុក និងរថយន្តដឹកសំរាម ក្រុមហ៊ុន ស៊ិនទ្រី សំណាងហើយ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ នៅវេលាម៉ោង ១១ និង១០នាទីយប់ថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ នៅម្ដុំចូលចាកសំរាមកែង និងផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅខាងមុខមាន Logo អ.ហ ។

សូមបញ្ជាក់ថា៖ ករណីនេះ ម្ចាស់រថយន្តម៉ាក ហាយឡែនឌ័រ មានស្ថានភាពស្រវឹង បានមកកេះខ្នងអ្នកកាសែត មិនឲ្យថតរូប រួចលួចខ្សឹបប្រាប់អ្នកកាសែតថា មិនចង់ឲ្យមានរឿងវែងឆ្ងាយ មួយសន្ទុះបុរសនោះ បានដើរទៅណាបាត់ អ្នកកាសែត ក៏បន្តធ្វើការឡាយផ្ទាល់ទៀត ទើបប៉ុន្មានក្រោយមកទៀតក៏ឃើញសមត្ថកិច្ច ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

មតិយោបល់