ព័ត៌មានជាតិ

ស្រ្តីវ័យក្មេង ២នាក់ត្រូវកម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងកងរាជមូលដ្ឋានស្រុកភ្នំស្រួចឃាត់ខ្លួនករណី…

កំពង់ស្ពឺ: កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ និងកម្លាំងកងរាជមូលដ្ឋានស្រុកភ្នំស្រួច ចុះបង្ក្រាបករណីចែកចាយ និងជួញដូរគ្រឿងញៀន នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់។

ជនសង្ស័យទី១-ឈ្មោះ ទេព សុភ័ក្រ ភេទស្រី អាយុ ៣៤ឆ្នាំរស់នៅភូមិ ឃុំខាងលើ
ជនសង្ស័យទី២-ឈ្មោះ សឿន សុដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិទី៣ ឃុំស្រុកជាមួយគ្នា ។

វត្ថុតាងដកហូតមាន៖
-ថ្នាំញៀនម៉ាទឹកកក ០៨កញ្ចប់ ស្មើ១៨,២៥ក្រាម
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទ ០២គ្រឿង
-ជញ្ជីងថ្លឹងថ្នាំញៀន០១
-កន្ត្រៃ ០២
-ថង់ច្រកថ្នាំញៀន ១,២៥០ថង់ ។

ក្រោយកើតហេតុសមត្ថកិច្ច បាននាំទៅសាកសួរបន្តតាមនីតិវិធី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ៕


មតិយោបល់