ព័ត៌មានជាតិ

Update៖ ករណីចាក់សាំងដុតក្មេងប្រុស ពេលនេះចាប់បានជនសង្ស័យហើយ

សៀមរាបៈ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ បន្ទាប់ពីចាក់សាំងដុតក្មេងប្រុសម្នាក់​យ៉ាងព្រៃផ្សៃ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ តែម មឿត ភេទស្រី (តែងខ្លួនធ្វើប្រុស) អាយុ៣៩ឆ្នាំ នៅភូមិឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ពន ប៉ិន ភេទប្រុស អាយុ០៩ឆ្នាំ នៅភូមិជាមួយគ្នា។

សភាពក្មេងប្រុសរងគ្រោះ ឆេះរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង។
ត្រូវបានយកទៅព្យាបាល នៅមន្ទីពេទ្យជ័យវរ្ម៏នទ៧។

មូលហេតុ៖ ជនរងគ្រោះលួចលុយអស់ចំនួន២០០០០រៀល។

ក្រោយពេលកើតហេតុ កម្លាំងជំនាញ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ហើយបានសហការ ជាមួយការិយាល័យប្រឆាំងការជួញដូរ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួចបញ្ជូនមកកាន់
អធិការដ្ឋាននគរបាលស្រុកពួក អនុវត្តនីតិវិធីបន្ត៕

មតិយោបល់