ព័ត៌មានជាតិ

ស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងចំណែកម្នាក់ទៀតរបួសស្រាល​ក្រោយពីជួបគ្រោះថ្នាក់នៅ សៀមរាប

សៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលគួរឲ្យរន្ធត់មួយបង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ6 ភូមិជ្រៃខាងជើង ឃុំកៀនសង្កែក ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B 8680 សណ្តោងសឺម៉ីរ៉ឺម៉កពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 4A 2692 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលធ្វើឌំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ បានបុកជាមួយ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1E 3997 បើកបរដោយឈ្មោះ រើន រចនា ភេទស្រីអាយុ16ឆ្នាំ និងអ្នករួមដំណើរជាមួយឈ្មោះ ហេង មឿន ភេទស្រីអាយុ37ឆ្នាំ (ស្លាប់) នៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិចហើយបានបត់ឆ្វេង ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចបាត់ពីកន្លែងកើតហេតុ ។
បន្សល់ទុកតែជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកសម្ភារ:យករក្សារទុករងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់