ការព្យាបាល ជំងឺមហារីក អាចនឹងត្រូវលាក់ នោក្នុងរោមសត្វមួយប្រភេទ ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅលើអ៊ីនធឺណេតឬ?
តាមការសិក្សាថ្មីៗនេះ បានបោះពុម្ពផ្សាយ នៅក្នុង បណ្ណាល័យសាធាណៈនៃវិទ្យាសាស្ត្រ បានផ្តល់នូវភស្តុតាងមួយ ចំនួន ដែលបានរកឃើញប្រភេទផ្សិត រីកលូតលាស់នៅក្នុងរោម សត្វមួយប្រភេទ Sloth ដែលមានគុណសម្បត្តិប្រយុទ្ធប្រឆាំង និងជំងឺមហារីក ។
កំណត់ហេតុជាបណ្តាញ នៅ បណ្ណាល័យសាធាណៈនៃវិទ្យាសាស្ត្រ របស់អ្នកសា្រវជ្រាវ ដែលចេញពីសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា អារីហ្សូណា និង ប៉ាណាម៉ា បានស្វែងរកឃើញថា នៅក្នុងសក់ សត្វ Sloth មានសកម្មភាពផ្សិតដ៏ធំមួយដែលអាចប្រឆាំងនឹងជំងឺ គ្រុនចាញ់ ក៏ដូចជាប្រភេទជំងឺ មហារីក ដើមទ្រូង និងស្បែករបស់មនុស្សផងដែរ។
តាមការសិក្សាស្រាវជ្រាវ ក៏បានធ្វើការ ប៉ាន់ប្រមាណឲ្យដឹងថា ចំនួនសរុបនៃប្រភេទផ្សិតក្នុងសក់ឬរោមរបស់សត្វ Sloth មានលើសជាង ៥ លាន ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឹមហារីក។
សូមបញ្ជាក់ផងដែរថា សម្រាប់សត្វ Sloth ជាប្រភេទសត្វដែលមានរូបរាងស្រដៀងស្វាបន្តិច រស់នៅលើដើមឈើ ជាប្រភេទសត្វចិញ្ចឹមកូន ដោយទឹកដោះ ៕

មតិយោបល់