កណ្ដាលៈ គិតត្រឹមវេលាម៉ោង ៦និង១៥នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ទីបំផុតរកឃើញសាកសពកុមារាឈ្មោះ មាស សុវណ្ណរាជ អាយុ ១៤ឆ្នាំ រៀនថ្នាក់ទី៨។
ប្អូនស្រីរងគ្រោះឈ្មោះ រី ស្រីលីន អាយុ ១១ឆ្នាំ រៀនថ្នាក់ទី៦ (កូនកំព្រានៅជាមួយម្ដាយមីង) មុនពេលកើតហេតុប្អូនស្រីបានសន្យាជាមួយម្ដាយមីងថា បញ្ចប់ថ្នាក់ទី១២ និងរៀនបន្ត ព្រោះមានគោលបំណងចង់ធ្វើជាអ្នកគ្រូពេទ្យ។
សរុបចំនួន ១៥នាក់ ស្រី ៤នាក់ (ស្លាប់ ១១នាក់ ស្រី ៣នាក់)។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍រុករកអស់រយៈពេល ៣ថ្ងៃទើបរកឃើញអស់ និងបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដីអាឡោះអាល័យបំផុត និងបានហៅកូនឲ្យត្រឡប់ទៅផ្ទះវិញ (បូជាក្នុងវត្តកំពង់ភ្នំក្នុង) ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល៕
មតិយោបល់