ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើប ស្លាកលេខភ្នំពេញ 2O -8777 មកឈប់ស្តុប ស្រាប់តែឆាបឆេះ ផ្អើលទាំងយប់ហ្មង

ភ្នំពេញ: ជនជាតិចិនតៃវ៉ាន់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង មកឈប់ស្តុបសុខៗ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវមុនីវង្សកែងនិងផ្លូវ១១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនជាតិចិនតៃវ៉ាន់ម្នាក់ បើករថយន្តទំនើបមួយគ្រឿង ម៉ាកសឺដែស ពាក់ស្លាកលេខភ្នំពេញ 2O-8777 ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានឈប់ស្តុប ស្រាប់មានអណ្ដាតភ្លើងឆាបឆេះទ្បើងយ៉ាងសន្ធោសន្ធៅ ផ្អើលដល់សមត្ថកិច្ច ចុះជួយអន្តរាគមន៍ ចេញរថយន្ត និងម៉ូតូទឹកសាលាខណ្ឌដូនពេញ មកបាញ់ពន្លត់ ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យម្ចាស់រថយន្តស្ទូចរថយន្ត ចេញពីកន្លែងកើតហេតុ ជួសជុលដោយខ្លួនឯង៕

មតិយោបល់