បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ០៨ ត/ព្រះ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារ៉ា អយ្យការអមសាលាដំបូង ។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិបាឡាត់ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ដីកានេះ បង្គាប់ឲ្យនាំខ្លួនឈ្មោះ សើ ហ្វារ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអ៊ីស្លាម រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤។
ក្រោយអនុវត្តរួច សមត្ថកិច្ចជំនាញបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់