អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បាននិយាយថា លោកបានលុបចោលទណ្ឌកម្ម ដែលរឹតបន្តឹងសម្ពាធអន្តរជាតិលើកូរ៉េខាងជើង ពីសំណាក់នាយករតនាគាររបស់លោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងដំណឹងនេះ ត្រូវបានប្រកាសនៅថ្ងៃនេះ ដោយរតនាគារសហរដ្ឋអាមេរិកថា ការដាក់ទណ្ឌកម្មធំៗ បន្ថែម គឺមានស្រាប់រួចទៅហើយ ចំពោះកូរ៉េខាងជើង តែនៅថ្ងៃនេះ លោក ត្រាំ បានបញ្ជាឱ្យដកចេញនូវការដាក់ទណ្ឌកម្ម បន្ថែមទៀតលើរបបមួយនេះ។
ដោយលោក ត្រាំ ទំនងជាចង់សំដៅទៅលើវិធានការទណ្ឌកម្ម កាលពីថ្ងៃព្រហស្បតិ៍ ទៅលើក្រុមហ៊ុនចិនពីរ ដែលត្រូវបានចោទប្រកាន់ថា បានជួយកូរ៉េខាងជើង ឱ្យគេចផុតពីការដាក់ទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរ៉ឹង ដែលគោលដៅដកចេញនេះ គឺមានបំណងបង្ខំក្រុងព្យុងយ៉ាង បញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
មតិយោបល់