ឧត្តរមានជ័យៈ នៅវេលាម៉ោង ០៨ និង៤៥នាទីព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះឈ្មោះ ជន រះ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ ជាមេឃុំលំទង។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង សរុបការខូចខាតរួមមាន ផ្ទះទំហំ ៩.៥០ x ១៧ម៉ែត្រ ថ្មក្រោម ឈើលើឆេះ ខូចខាតប្រហែល២០% និងសម្ភារមួយចំនួនទៀត។
សូមបញ្ជាក់ថា៖ ក្រោយទទួលបានដំណឹងភ្លាម អធិការនគរបាលស្រុក បានដឹកនាំកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជួយអន្តរាគមន៍ពន្លត់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង ០៩ និង៤០នាទីព្រឹក ក្នុងនោះក៏មានការចូលរួមពីរថយន្តក្រុមហ៊ុន លឹម ហេង គ្រុប ១គ្រឿង ម៉ូតូរ៉ឺម៉កទឹក និងសមត្ថកិច្ចមហាជន ជាច្រើននាក់ទៀតផងដែរ៕
មតិយោបល់