ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥ គីឡូវ៉ុល ពីអនុស្ថានីយទី៥(GS5) ទៅអនុស្ថានីយកំពង់ស្ពឺ(GS KPS)។
មូលហេតុ៖ ដោយសាររថយន្តចាក់បេតុងរបស់ក្រុមហ៊ុន SRUN MONG CONCRETE លើកសន្ទូចប៉ះខ្សែ បណ្ដាញតង់ស្យុងខ្ពស់ (HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្ដាល (២)សង្កាត់កំបូល (៣)សង្កាត់កន្ទោក (៤)សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៥)ផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ។
ក្រុមការងារបច្ចេកទេស បានធ្វើការស្តារប្រព័ន្ធ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ២ និង៥៨នាទីរសៀល។ ការដាច់ចរន្តនេះ បានធ្វើឲ្យបាត់បង់អនុភាពសរុបចំនួន ១៧មេហ្គាវ៉ាត់៕
មតិយោបល់