ព័ត៌មានជាតិ

ជិះ​ម៉ូតូ​លឿន​ស្លេវ​ទៅ​បុក​និង​រថយន្ត​គេ​កំពុង​ឈប់​នៅ​ចិញ្ចើមផ្លូវ​បណ្តាលឲ្យ​រងរបួស​ខ្លួន​ឯង

​ភ្នំពេញ​៖​ដោយសារ​តែ​ជាតិ​ស្រវឹង​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​និង​រថយន្ត​មួយ​គ្រឿង​ដែល​កំពុង​ឈប់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ​មួយ​ទំហឹង​បណ្តាលឲ្យ​រងរបួស​បែក​ក្បាល​ហូរឈាម​ស្រោច​ខ្លួន កាលពី​វេលា​ម៉ោង ៩​និង​១០​នាទី​យប់​ថ្ងៃ ០១​ខែ​មេសា​ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ ស​ហព​ន្ធ័​រុស្ស៊ី សង្កាត់​ការកាប ខណ្ឌ ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​សង្កេត ឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក ម៉ា​សេដះ S430 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ខេមរៈ​ភូមិ​ន​០២ ២-០២៧៣ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើករថយន្ត​មក​ឈប់​នៅ​ចំណុច​ខាងលើ ខណៈ​ក៏​ស្រាប់តែ​មាន​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រឹ​ម C127 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ កណ្តាល 1D- 9420 បាន​ជិះ​ក្នុង​ល្បឿន​លឿន ពី​ទិស​ដៅ​កើត​លិច ក៏​ជ្រុល​មក​បុក​ពីក្រោយ​រថយន្ត​ដែល​កំពុង​ឈប់​ស្ងៀម​នៅ​ចិញ្ចើមផ្លូវ ពេញ​មួយ​ទំហឹង​ធ្វើ​ឲ្យ​បើក​ម៉ូតូ​រងរបួស​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​ហើយ​ចំណែក​រថយន្ត​និង​ម៉ូតូ​ក៏​រង​ការ​ខូច​ខាត់​ផងដែរ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​អន្តរាគម​ន៍​ហៅ​រថយន្ត​សាមុយ​ដឹក​អ្នក​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ហើយ​ចំណែក​ម៉ូតូ​និង​រថយន្ត​ខាងលើ​ត្រូវ​សំរាច​វាស់វែង​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រងចាំ​ការដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នា​ពេល​ក្រោយ​៕
2014-04-02_083525

2014-04-02_083442

មតិយោបល់