ព័ត៌មានជាតិ

ផ្អើលទាំងព្រឹកហ្មង! អគ្គិភ័យឆេះរថយន្ត Rangrover មួយគ្រឿងយ៉ាងសន្ធូរសន្ធៅ នៅចំណុចជិតមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ

សៀមរាប: នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាប់ឆេះរថយន្ត Rangrover មួយគ្រឿងយ៉ាងសន្ធូរសន្ធៅ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជិតមន្ទីរពេទ្យអន្តរជាតិ រ៉ូយ៉ាល់អង្គរ ក្រុង/ខេត្តសៀមរាប។

កើតហេតុភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រង៉ែ និងបងប្អូនប្រជាពលរដ្ឋ បានជួយអន្តរ៉ាគមន៍ពន្លត់ ហើយក៏មានការចូលរួមពីរថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ទើបរលត់វិញ។

មូលហេតុ៖ ឆ្លងប្រពន្ធ័ភ្លើង៕

មតិយោបល់