នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ ករណីកាត់តប្រសាសន៍ថ្នាក់ដឹកនាំបង្ហោះតាម TIKTOK ញុះញង់បង្ករអោយមានភាពចលាចលក្នុងសង្គម ។

លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវប៉ូលីសឃាត់ខ្លួននេះឈ្មោះ ភឹម ផាយផាត់ អាយុ៣៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅក្នុងភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា បទល្មើសដែលបុគ្គលរូបនោះបានប្រព្រឹត្តិ ត្រូវបានការិយាល័យប្រឆាំងភេវរកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនចោទពីបទ «លក្ខខណ្ឌអត្ថិភាពនៃការញុះញង់» តាមមាត្រា៤៩៤ នៃក្រមព្រហ្មទណ្ឌ។
បន្ទាប់ពីសាកសួរចម្លើយរួច កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនឈ្មោះ ភឹម ផាយផាត់ ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង



មតិយោបល់