ព័ត៌មានជាតិ

រថយន្តស្ទួចមួយគ្រឿង បុកក្មេងប្រុសម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តស្ទួចមួយគ្រឿង បានបុកក្មេងប្រុសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កើតហេតុនៅវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ដោយភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តែជាអកុសលបានស្លាប់បាត់បង់ជីវិតហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់