កំពង់ចាមៈ នៅវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតក្នុងភូមិដីឡូតិ៍ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ម្ចាស់ឈ្មោះ ស្រ៊ាន់ ថាត ភេទប្រុស អាយុ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ញឹម សុផល អាយុ ៥៩ឆ្នាំ សង់អំពីឈើប្រក់ក្បឿងជញ្ជាំងក្តារផ្នែកខាងលើ ផ្នែកខាងក្រោមថ្មទំហំ៧,៥០×៩,៥០ម៉ែត្រ។
មូលហេតុ៖ ម្ចាស់ផ្ទះដុតភ្លើងធូបថ្ងៃសីល។
សម្ភារៈខូចខាតរួមមាន៖
-ផ្ទះទាំងស្រុង
-ម៉ូតូ២គ្រឿង
-ខ្សែ.កផ្លាកទីនទង្ងន់៥ជី
-លុយ២,៥០០,០០០រៀល និងនិងសម្ភារៈមួយចំនួនទៀត។
ករណីនេះ សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍ពន្លត់ចំនួន ៦គ្រឿង គ្រប់គ្រងស្ថានការទាំងស្រុងនៅវេលាម៉ោង ១០និង៤០នាទីថ្ងៃខែដដែល៕

មតិយោបល់