ព័ត៌មានជាតិ

រន្ធត់ណាស់! រន្ទះបាញ់ វាយប្រហារនៅខេត្តក្រចេះ ស្លាប់ និងរបួសមនុស្ស ២នាក់

ក្រចេះ: កាលពីវេលាម៉ោង ៦ និង២០នាទី ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសស្រាលនាក់ នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ ។

មូលហេតុ៖ ពេលមានភ្លៀងរលឹមផ្គររន្ទះ ជនរងគ្រោះ បាននៅក្នុងផ្ទះចម្ការរបស់ខ្លួន ក៏ត្រូវន្ទះបាញ់ស្លាប់ និងរងរបួស ។

ជនរងគ្រោះទី១ ឈ្មោះអ៊ុល សិរី ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសស្រាល មានទីលំនៅបច្ចប្បុន្ន ភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ និងទី២ឈ្មោះ ទ្រី ភក្រ្ត័ ភេទប្រុស អាយុ២៦ ឆ្នាំ (ស្លាប់) មានទីលំនៅភូមិឃុំជាមួយគ្នា។

ក្រោយទទួលបានពត័មានភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយរន្ទះបាញ់មែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់