ព័ត៌មានជាតិ

ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន! សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ២នាក់ ករណីជួយដូរ និងរក្សាទុកសារធាតុញៀន

បាត់ដំបង: នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២និង៤៥នាទី នៅចំណុចក្រុមទី៦ ភូមិរំចេក២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង អនុវត្តតាម មតិដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោក កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតន:នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖
១-ឈ្មោះ បាន សាន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិរំចេក២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង
២-ឈ្មោះ កាន់ លំអង ហៅម៉ារី ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិរំចេក២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន ៣២កូនថង់ សង្ស័យមានសារធាតញៀនប្រភេទ មេតំហ្វេតាមីនម៉ាទឹកកក ICE (ទម្ងន់ ៧.៣១ក្រាម ទាំងសំបក)
-ថ្នាំគ្រាប់ពណ៌ក្រហមមានត្រា WYចំនួន០៤ គ្រាប់ សង្ស័យមានសារធាតុញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ា
-ទូរស័ព្ទដៃចំនួន ១គ្រឿង
-សម្ភារ:ប្រើប្រាស់ និង ច្រករំលែកថ្នាំញៀន០១ ចំនួន
-ម៉ូតូ០១ គ្រឿងម៉ាក ហុងដាឌ្រឹម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តទៅ តាមផ្លូវច្បាប់៕

មតិយោបល់