ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីហិង្សាបង្ករបួសស្នាម

មណ្ឌលគិរីៈ ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលដោយ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី បានចុះបង្រ្កាបករណីហិង្សា បង្ករបួសស្នាម កើតឡើងនៅចំណុចមុខសាលាបឋមសិក្សាមនោរម្យ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់៖ ១.ឈ្មោះ យ៉ាន់ ថាច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិកណ្ដាល សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ កសាងសំណុំរឿង បញ្ជូនទៅតុលាការអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

មតិយោបល់