ព័ត៌មានជាតិ

រថយន្ត Ford Ranger ស្លាកលេខភ្នំពេញ ២AH ០១៨៦ បុករះតូបលក់គុយទាវ ម៉ូតូ កន្ទុយរ៉ឺម៉ក របួសមនុស្ស ២នាក់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បុករះតូបលក់គុយទាវ រួចបន្តទៅបុកប៉ះម៉ូតូមួយគ្រឿងទៀត រុញទៅប៉ះមនុស្សម្នាក់ កំពុងដេកអង្រឹងក្បែរនោះ មុននឹងបន្តទៅបុកប៉ះកន្ទុយរ៉ឺម៉កមួយគ្រឿងទៀត ដែលចតនៅក្បែរគ្នា។

ហេតុការណ៍នេះ កាលពីវេលាម៉ោងជិត៦ ព្រឹកព្រលឹមថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវគុជអាស៊ីស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។

នគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក Ford Ranger ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២AH ០១៨៦ ទំនងជាអ្នកបើកបរនៅងងុយដេក ទើបបានរេចង្កូតទៅបុករះបណ្តាលឲ្យរងរបួសមនុស្សចំនួនពីរនាក់។

ជនរងគ្រោះទី១.ឈ្មោះជួន ជឿន ភេទប្រុស អាយុ៥២ឆ្នាំ ដេកលើរ៉ឺម៉កម៉ូតូ និងទី២ឈ្មោះ ជីវ័ន្ត ភេទស្រី អាយុ ៤៧ឆ្នាំ ជាអ្នកលក់គុយទាវ ឯអ្នកបើកបររថយន្ត ឈ្មោះ ហេង ស្រ៊ុន ភេទប្រុស អាយុ ៣៨ឆ្នាំមុខរបរលក់ដូរ៕

មតិយោបល់