ព័ត៌មានជាតិ

First Newsៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចណ៍នៅ ខណ្ឌសែនសុខ

ភ្នំពេញ: តាមព័ត៌មានបឋមបានឲ្យដឹងថា ខណះពេលនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើជិះម៉ូតូម៉ាក XR ពណ៍ក្រហម ដែលបង្កឡើងដោយរថយន្តមិនចាំម៉ាកបើកគេចបាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់