ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗ ខណៈ​កំពុង​ដើរ​លើ​ដងផ្លូវ​ជាតិលេខ៤

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ មាន​សតិ​មិន​ប្រក្រតី​ ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​បើក​ជ្រុល​បុក​បណ្តាល​ឲ្យ​ស្លាប់​ ខណៈ​កំពុង​ដើរ​លើ​ដងផ្លូវ​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង ​១​និង​៤៥​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៣៦-៣៧​ ចំណុច​ភូមិ​ព្រៃ​ផ្តៅ​ ឃុំ​ត្រពាំង​គង​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​បង្ក​ម៉ាក​ហុ​ដា​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1M-1660​ អ្នកបើកបរ​ឈ្មោះ​ សាត​ សៅ​លី​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​តា​យស់​ ឃុំ​ជើង​រាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​ (​របួសធ្ងន់​)​បើ​កមក​ពី​ទិ​ខាងកើត​ទៅ​ទិស​ខាងលិច​ មក​ដល់​ចំណុច​ខាងលើ​បាន​បុក​មនុស្ស​01​នាក់​ មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ (​មាន​សតិ​មិន​ប្រក្រតី​)​ ដែល​កំពុង​ធ្វើ​ដើរ​ស្រប​ទិស​គ្នា​ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ បណ្ដាល​អោយ​អ្នក​ធ្វើ​ដំណើរ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ និង​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​ ។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​គង​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ ៕

មតិយោបល់