ព័ត៌មានជាតិ

ឲ្យ មិត្ត ភ កិ្ត ស្នាក់ អាស្រ័យ បាន ២ ថ្ងៃ លួច យក ម៉ូតូ ទៅ បាត់

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ បន្ទាប់ពីបានសុំស្នាក់អាស្រ័យនៅផ្ទ មិត្ត ភកិ្ត បាន២ ថ្ងៃ ឃើញ ឱកាសល្អ ម៉ូតូ របស់ មិត្ត ភ កិ្ត នៅ ជាប់ សោរ នឹង ម៉ូតូ ក៏ សម្រេចចិត្ត លួច យក ជិះ ចេញ ទៅ បាត់ តែ ត្រូវ ម្ចាស់ ម៉ូតូ ដើរ រក ឃើញ ជនសង្ស័យ នៅ ភូមិ ចោមចៅ ៣ សង្កាត់ ចោមចៅ២ កាលពីវេល ម៉ោង ៩ និង ៣០ នាទី ថ្ងៃ ទី ២៣ ខែមីនា ឆ្នាំ ២០១៩ ក៏ ឃាត់ នាំ ខ្លួន មក ប្រគល់ ឲ្យ សមត្ថកិច្ច ចាត់ការ តាម ច្បាប់ ។

ជនសង្ស័យ ឈ្មោះ លី យ៉ា ណី ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់ នៅផ្ទះ កើតហេតុ ។

ជន រង គ្រោះ ឈ្មោះ ម៉ិញ សុ មេត្តា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់ នៅផ្ទះ កើតហេតុ ។

តាមហេតុការណ៍ បាន ឲ្យ ដឹង ថា: កាលពី ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ ម៉ោង ៣និង ៣០នាទី ជនរងគ្រោះទុក ម៉ូតូ ម៉ាក Honda Zomer-X ពណ៌ ទឹកប្រាក់ ស្លាក លេខ ភ្នំពេញ ១GA-៤៦២៥ នៅ ក្នុងផ្ទះ កើតហេតុ ដោយ ទុក កូនសោរ ជាប់ នឹង ម៉ូតូ រួច ចេញ ទៅ ធ្វើការ ស្រាប់តែ ជនសង្ស័យ ត្រូវ មិត្តភក្តិ ដែល មក សុំ ជន រង គ្រោះ ស្នាក់ នៅ បាន ២ ថ្ងៃ ក៏ លួច យក ម៉ូតូ ជន រង គ្រោះ ជិះ គេចខ្លួន ។ លុះដល់ ថ្ងៃ ទី ២៣ ខែមីនា ឆ្នាំ ២០១៩ វេលា ម៉ោង ៩និង ៣០ នាទី ជន រង គ្រោះ ឃើញ ជនសង្ស័យ ជិះ ម៉ូតូ របស់ ខ្លួន ម៉ាក ខាងលើ នៅ ភូមិ ចោម ចៅ ៣ សង្កាត់ ចោម ចៅ ២ ខណ្ឌ ពោធិ៍ សែន ជ័យ ក៏ ឃាត់ខ្លួន ជនសង្ស័យ រួម និង វត្ថុ តាង យក មក ប្រគល់ ឲ្យ សមត្ថកិច្ច នគរបាល ខណ្ឌ ច្បារ អំពៅ ចាត់ការ តាម ច្បាប់ ៕

 

មតិយោបល់