ព័ត៌មានជាតិ

ក្មេងទំនើងជាច្រើននាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង ១២ និង១៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ នៅត្រង់ចំណុចផ្លូវបំបែកភ្លើង ស្តុបស្ពានថ្មថ្មី ក្រុងពោធិ៍សាត់។

ជនសង្ស័យទាំង៦នាក់មានឈ្មោះ៖ ១. ប៉ុល វុទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិក្បាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនបាននៅត្រង់ចំណុច ភ្លើងស្តុបស្ពាន់ថ្មថ្មី និង៥នាក់ទៀតឃាត់ខ្លួនបាននៅត្រង់ចំណុចភ្លើងស្តុបបំបែកលាច ផ្លូវជាត់លេខ៥
២. មួង រតនា (ហៅ ម៉ុល) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រងពោធិ៍សាត់ ៣. ដង ណើម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិត្រង់ ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៤. ឌូ វ៉ាន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ៥. សៀម ហុង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និង៦. ថន រុំ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ច បានអប់រំ និងឲ្យធ្វើកិច្ចសន្យា រួចបានឲ្យឪពុកម្ដាយ មកធានាទទួលយកទៅផ្ទះរៀងខ្លួន៕

មតិយោបល់