ព័ត៌មានជាតិ

នគរបាល បង្ក្រាបទីតាំងចែកចាយថ្នាំញៀន ដ៏ធំមួយកន្លែង ឃាត់ខ្លួនមនុស្ស ៤នាក់ និងថ្នាំញៀន មួយចំនួនធំ

ភ្នំពេញ: កម្លាំងនគរបាល នៃការរិយាល័យ មន្ទីរប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំង លួចចែកចាយថ្នាំញៀន មួយកន្លែង ឃាត់ខ្លួនមនុស្ស ៤នាក់ និងថ្នាំញៀនមួយចំនួនធំ នៅចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១២:២០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។

ប៉ូលិស បានឱ្យ Post News ដឹងថា ក្នុងប្រតិបត្តិការណ៍នេះ ឃាត់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមាន ស្ត្រីវ័យចំណាស់ ២នាក់ និងក្មេង ២នាក់ ថ្នាំញៀនកញ្ចប់ធំ រួមមាន ៣កញ្ចប់ធំ និងតូច ១០០កញ្ជប់ ខណ:នេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំទៅកាន់ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញ និងធ្វើការស្រាវជ្រាវបន្ត៕

photo_2016-04-30_13-05-39 photo_2016-04-30_13-05-47 photo_2016-04-30_13-05-50 photo_2016-04-30_13-05-56 photo_2016-04-30_13-06-00 photo_2016-04-30_13-06-05

មតិយោបល់