កំពង់ឆ្នាំងៈ វេលាម៉ោង ០៧ និង២០នាទីយប់ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០១៩ មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋដួលរាបដល់ដី ចំនួន ០២ខ្នងផ្ទះ និងរបើកដំបូល ជញ្ជាំងចំនួន ០២ខ្នងស្ថិតក្នុងភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ម្ចាស់ផ្ទះជនរងគ្រោះមានឈ្មោះដូចខាងក្រោម៖
១.រស់ តុលា ភេទប្រុស ទំហំ៦ x ៧ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ (រលំ)
២.អែម សុខនី ភេទប្រុស ទំហំ៦x ៧ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក(រលំ)
៣.រោងចាំស្រែរបស់ ជួន ថាត ភេទប្រុស ទំហំ៦ x ៧ ម៉ែត្រ ប្រក់ស័ង្កសី អត់ជញ្ជាំ (របើកដំបូល)
៤. គា ភេទប្រុស ទំហំ៦x ៧ ម៉ែត្រ ប្រក់ក្បឿងថៃ (របើកដំបូល)៕
មតិយោបល់