កំពង់ឆ្នាំងៈ មានករណីប្រជាពលរដ្ឋ ប្រទះឃើញយុទ្ធភណ្ឌពុំទាន់ផ្ទុះចំនួន ០៣គ្រាប់ នៅវេលាម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០១៩ រួចបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុសិ៍នគរបាលរដ្ឋបាលបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋប្រទះឃើញយុទ្ធភណ្ឌពុំទាន់ផ្ទុះមានឈ្មោះ៖
១. ឌុច សៅ ភេទប្រុស នៅភូមិព្រាល ប្រទះឃើញប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ០១គ្រាប់
២. ជួន គឹមអេង ភេទប្រុស នៅភូមិឈើនាគ ប្រទះឃើញគ្រាប់ប្រភេទ ៨០មីលីម៉ែត្រ ០១គ្រាប់
៣. យឹម ចាន់ណាក់ ភេទប្រុស នៅភូមិអូរលាជ បានប្រទះឃើញប្រភេទគ្រាប់បែកដៃអាមេរិក ០១គ្រាប់៕
មតិយោបល់