កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងរបួសធ្ងន់៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២២និង៥០នាទី នៅលើផ្លូវលេខ១៤០ ស្ថិតនៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមរបាយការណ៍បានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ ពាក់ផ្លាកលេខកំពង់ស្ពឺ 1M-4720 បើកបរដោយឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបមនុស្សម្នាក់ឈ្មោះ នៅ សុផល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលេខកំពង់ស្ពឺ 1N-3087 អ្នកបើកបរឈ្មោះ សយ ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ឌុបមនុស្សម្នាក់ឈ្មោះ គុល ស៊ុ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងនាន់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ សុខ ដារ៉ា ស្លាប់នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់៣នាក់ប្រុស ។
ចំពោះវត្ថុតាងទាំង២គ្រឿងខាងលើ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង ៕
មតិយោបល់