ព័ត៌មានជាតិ

បិសាច​ក្រហម Manchester United យល់ព្រម​ទិញ Ronaldo

​អង់គ្លេស​៖ ទឹកដី Old Traford កំពុង​ពិភាក្សា​ពាំនាំ​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន ដែល​ជា​ជើង​ខ្លាំង នៅ​ពហុ​កីឡដ្ឋាន Bernabeu ។​
​ក្លិប​បិសាច​ក្រហម កំពុង​ពិភាក្សា គោលការណ៍​នាំយក​កីឡាករ Cristiano Ronaldo ជាមួយនឹង​តំណាង​ក្លិប Real Madrid លោក Jorge Mendes ។​

​លោក Ed Woodward ប្រធាន​ប្រតិបត្តិ បិសាច​ក្រហម Manchester United បាន​អនុញ្ញាតិ ដោយ​ក្រុមប្រឹក្សាភិបាល​របស់គាត់ ដើម្បី​បន្ត​កិច្ចព្រមព្រៀង​មួយ​ឡើងវិញ ចុះហត្ថលេខា​យក​កីឡាករ Cristiano Ronaldo និង​បន្ត​ពិនិត្យ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ពិត​មួយ ។​

​រំពឹង​សារជាថ្មី ថា ក្លិប បិសាច​ក្រហម Manchester United បាន​លក់ Ronaldo ក្នុង​កិច្ចព្រមព្រៀង ៨០ លាន​ផោន ប្រហែល ១៣០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០០៩ និង សំណើរ​ទិញ​វិញ ក្នុងតម្លៃ ៦០ លាន​ផោន ប្រហែល ៩៨ លាន​ដុល្លារ លើ​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល​នេះ ក្នុង​ការដេញថ្លៃ មួយ នៅ​រដូវ​កាល​ក្រោយ ក្នុង​ខែ មករា ស្រប​ពេល​ទីផ្សា​របើក​៕

Cristiano Ronaldo

មតិយោបល់