ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្ត បានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបាត់កាលពីជិត១០ឆ្នាំ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតទ្បើងនៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារ ឌីយ៉ាម៉ង់ ភូមិ៥សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា បុរសម្នាក់ដែលអះអាងថា ជាម្ចាស់រថយន្តខាងលើឈ្មោះលី ហួត ភេទ ប្រុស អាយុ៨៦ឆ្នាំ បានជិះរថយន្តតាមផ្លូវមុន្នីវង្ស មកដល់ចំណុចមុខសណ្ឋាគារ ឌីយ៉ាម៉ង់ ភូមិ៥ សង្កាត់ផ្សារថ្មីទី២ខណ្ឌដូនពេញ ក៏ឃើញរថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2N-4217 ដែលឈ្មោះខាងលើអះអាងថា ជារថយន្តរបស់ខ្លួនបានបាត់ជិត១០ឆ្នាំហើយ ចតនៅលើចិញ្ចើមផ្លូវមុខសណ្ឋាគារ។ ប្រភពដដែលបន្តថា ក្រោយបុរសខាងលើឃើញរថយន្ត បានមករាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅសួរនាំរកម្ចាស់រថយន្ត។
មន្ត្រីនគរបាលដដែលបន្តថា រថយន្តខាងលើមានម្ចាស់ឈ្មោះ Emori kenni Chiro ភេទប្រុស ឆ្នាំកំណើត២៥.០២.១៩៥០ ជនជាតិ Japan កាន់លិខិតឆ្លងដែន TR3117828 បានអេះអាងថា បានទិញរថយន្តពីឈ្មោះ តឹក គា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង សៀមរាប តំម្លៃ17000$ (មួយម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិចក) បច្ចុប្បន្នរថយន្តខាងលើ សមត្ថកិច្ច បានយកមករក្សារទុកនៅប៉ុស្តិ៍រងចាំភាគីទាំងពីរធ្វើការដោះតាមច្បាប់៕




មតិយោបល់