ព័ត៌មានជាតិ

លេងសុទ្ធតែកាំភ្លើងជាប់ខ្លួន បើកលុចស៊ីស ៣៥០ ស្លាកលេខ ខេមរភូមិន្ទ02 2-2416 បុកម៉ូតូ ផ្ដាច់ជីវិតបុរសម្នាក់

កណ្ដាល: កាលពីវេលាម៉ោង ៧ និង២៥នាទីយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ មាន២ករណីកើតទ្បើងព្រមគ្នា ទី១ គ្រោះថ្នាក់ចរារណ៍ រវាងរថយន្តនិងម៉ូតូ និងមួយទៀត ករណីប្រើប្រាស់អាវុធខុសច្បាប់ បណ្ដាលឲ្យស្លាប់បុរសម្នាក់ (អ្នកបើកបរម៉ូតូ) ខូចខាតរថយន្ត និងម៉ូតូ០២ចំនួនគ្រឿង ចំណែកអ្នកបើកបររថយន្តឃាត់ខ្លួន នៅអធិការដ្ឋាន នៅចំណុចផ្លូវលេខ១២១០ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

រថយន្តម៉ាកលុចស៊ីស ៣៥០ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-2416 បើកបរដោយឈ្មោះ ឌិន ស៊ីដេត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ យោធា មានទីលំនៅភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួ ខេត្តកណ្ដាល ធ្វើដំណើរពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល1P-8626 បើកបរដោយ ឈ្មោះម៉ុន វីរ: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងជួលជុលរថយន្ត បណ្ដាលឲ្យដួលស្លាប់នៅនឹងកន្លែង មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា។

មូលហេតុ៖ អ្នកបើកបររថយន្ត បើកបរខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរ ព្រមទាំងឃាត់ខ្លួនអ្នកបើករថយន្ត យកមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសពសមត្ថកិច្ច បានប្រគល់ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់៖ នៅជាប់ខ្លួនជនសង្ស័យ (អ្នកបើកបរ) មានអាវុធខ្លី ម៉ាកNP34 លេខBO-18287 និងបង់០១(គ្មានគ្រាប់) ដោយពីមុនមានគ្រាប់ចំនួន០២គ្រាប់ តែបានបាញ់នៅរណ្ដៅដីអស់យូរហើយ នៅក្នុងឃុំក្រាំងយ៉ូវ៕

មតិយោបល់