ព័ត៌មានជាតិ

សាហាវ! ជិះម៉ូតូលឿនពេក ទៅបុករថយន្តដឹកដីកំពុងឆ្លងផ្លូវ ស្លាប់កម្មកររោងចក្រញូស្តារម្នាក់ របួសធ្ងន់២នាក់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសង់បានបុកជាមួយនឹងរថយន្តដឹកដី ដែលកំពុងបើកបរឆ្លងផ្លូវ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោងជាង៥ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចច្រកចូលសាលាសង្កាត់លេខ១ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ មានម្នាក់ជាកម្មកររោងចក្រញូស្តារ បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែក រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់