ព័ត៌មានជាតិ

ពេលនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ទៀតហើយ មានម្នាក់ នៅការិយាល័យគ្រឿងញៀន កំពុងរត់គេចខ្លួន ជុំវិញករណីនៅរ៉ុក

ភ្នំពេញ: នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ច បានស្វែងរក និងចាប់ខ្លួន បានមនុស្សចំនួន០៤នាក់ទៀតហើយ ក្នុងចំណោមមនុស្ស១៥ នាក់ រីឯមន្ត្រីប៉ូលិសម្នាក់ ដែលពាក់ព័ន្ធ សមត្ថកិច្ច កំពុងដុតដៃដុតជើង តាមរកចាប់ខ្លួនផងដែរ។

មន្ត្រីប៉ូលិស ដែលត្រូវតាមចាប់ខ្លួននោះ មានឈ្មោះ ឡេង សុខគង់ ប្រធានផ្នែកអន្ដរាគមន៍ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ វាយឆ្មក់បង្ក្រាបចូល ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock) ដោយបានឃាត់ខ្លួន មនុស្ស ចំនួនជាង ៣០០ នាក់ ពាក់ព័ន្ធនឹងការណីចែកចាយ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន រួមទាំងដកហូតថ្នាំញៀន ជាច្រើនប្រភេទប្រមាណជិត ៥០គីឡូក្រាម កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែ កុម្ភ: ឆ្នាំ២០១៩ កន្លងទៅ៕

មតិយោបល់