ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងយប់ ខណៈពេលរថយន្តសាំយ៉ុង១៥កៅអី បើកលឿនរ៉េចង្កូតធ្លាក់ផ្លូវសំណាងល្អគ្មានអ្នករងគ្រោះដល់អាយុជីវិត

ស្ទឹងត្រែង: សាំយ៉ុងមួយគ្រឿងបើកបរក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវរងការខូចខាតផ្នែកខាងមុខ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់ ប៉ុន្តែសំណាងល្អគ្មានអ្នករងគ្រោះដល់អាយុជីវិត។

ហេតុករណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
អ្នកធ្វើដំណើរតាមដងផ្លូវបាននិយាយថា គេបានឃើញរថយន្តសាំយ៉ុងខាងលើបើកក្នុងល្បឿនលឿន ខណ:ពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងថ្នល់ភ្លាមនោះតៃកុងក៏បានជាន់ហ្វ្រាំងអូសកង់ប៉ុន្តែដោយសារល្បឿនលឿនពេកទប់ចង្កូតមិនជាប់បណ្តាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវតែម្តងទៅ។

រថយន្តដែលជួបគ្រោះថ្នាក់ខាងលើ ជាប្រភេទរថយន្តសាំយ៉ុង១៥កៅអី ពណ៌ខៀវ បិតតែមពណ៌សរ គ្មានស្លាកលេខ ដឹកអីវ៉ាន់ចាបហួយ បើកបរពីភ្នំពេញចូលមកទីរួមខេត្តស្ទឹងត្រែង។ ក្រោយហេតុការណ៍ គេឃើញម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលភ្លាមៗផងដែរ៕

មតិយោបល់