ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! សង្ស័យប្ដីតាមទាន់ប្រពន្ធ នាំសហាយស្មន់ ចូលដេកក្នុងផ្ទះសំណាស់ យីហោ «សេះមាស» នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅខាងជើងផ្លូវជាតិលេខ៥ ក្នុងភូមិ បាលិលេយ្យ ១ សង្កាត់/ក្រុងប៉ោយប៉ែត មានករណីភ្ញាក់ផ្អើលមួយ សង្ស័យប្ដីតាមទាន់ប្រពន្ធមានសហាយស្មន់ នៅផ្ទះសណាក់ យីហោ «សេះមាស»។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានដល់ទីតាំងផ្ទះសំណាក់ខាងលើ ហើយបានចូលទៅចាក់សោបន្ទប់ខាងក្រៅ បន្ទាប់ពីដឹងថា ប្រពន្ឋ កំពុងដេកជាមួយសហាយស្មន់ រួចតេបឹងសមត្ថកិច្ច។

មួយសន្ទុះក្រោយមក មិនដឹងជាយ៉ាងម៉េចទេ ស្រាប់តែសហាយស្មន់ប្រពន្ធ បានចេញពីបន្ទប់មកក្រៅ ហើយយករបស់គប់ទៅបុរសជាប្តី ភ្លាមៗផងដែរ បុរសជាប្ដី ក៏បានទាញញួរ ដែលគេដាក់គ្រឿងខ្ចៅខ្យង នៅជិតនោះដេញសំពោងសហាយស្មន់ប្រពន្ធវិញ រត់បាតជើងសព្រាត.

សូមបញ្ជាក់​៖ ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News មិនអាចស្វែងរកប្រភព ដើម្បីអះអាងថាជារឿងអ្វីឲ្យពិតប្រាកដនោះទេ សូម្បីតែសមត្ថកិច្ច ក៏ទៅមិនទាន់ដែរ ដោយសារភាគីបង្កហេតុ រត់រប៉ាត់រប៉ាយបាត់អស់៕

មតិយោបល់