បន្លែពណ៌បៃតង ក្រៅពីជួយឲ្យមានរូបរាងស្វែលស្អាតហើយនោះ ថែមទាំងជួយឲ្យមានអារម្មណ៍ល្អ និងផ្ដល់ថាមពលដល់រាងកាយទៀតផង។
ពណ៌បៃតង ជាពណ៌ដែលផ្ដល់ឲ្យមាននូវអារម្មណ៍តុល្យភាព និងជាសញ្ញាតំណាងឲ្យការកកើតថ្មី ក្ដីសង្ឃឹមជួយឲ្យមានអារម្មណ៍រួសរាយ និងស្រស់ថ្លា។ ហេតុនេះ អ្នកគួរទទួលទានបន្លែពណ៌បៃតង ជារៀងរាល់ថ្ងៃដើម្បីជួយឲ្យទឹកចិត្តមានតុល្យភាព ពិសេសទាំងបន្លែ និងផ្លែឈើពណ៌បៃតង សុទ្ធតែជួយឲ្យអារម្មណ៍មានសេចក្ដីសុខ ជួយដល់តម្រងនោម និងថ្លើម ក្នុងការកម្ចាត់សារធាតុពុល ព្រមទាំងជួយបន្ថែមថាមពលដល់រាងកាយ។
– អ្នកអាចទទួលទានផ្លែឈើ តាំងពីព្រឹក ទល់ល្ងាចឲ្យបានច្រើន តាមដែលអ្នកអាចទទួលទានបាន ដូចជា ផ្លែគីវី ប៉ោម ត្របែក ទំពាំងបាយជូរ និងស្វាយ។
– គួរទទួលទានបន្លែឆៅ ឬឆាបន្លែ ដូចជា សណ្ដែកប្រភេទផ្សេងៗ ប្រូកខូលី ខាត់ណា ហើយគួរទទួលទានឱសថរុក្ខជាតិផង ដូចជា គល់ខ្ទឹម ស្លឹកជីរនាងវង ស្លឹកម្រះព្រៅ ស្លឹកក្រូចសើច និងខ្ជាយ ជាដើម។
– យកបន្លែមួយចំនួន ដូចជា ល្ពៅ ប៉េងប៉ោះ ផ្កាអង្គាដី ត្រួយអង្គាដី និងម្រះអាចម៍សត្វ ជាដើម មកស្ងោរ រួចទទួលទានជាមួយទឹកជ្រលក់ ដែលអ្នកចូលចិត្ត ដោយទទួលទានរួមជាមួយនឹងត្រីកាម៉ុងចំហុយ ឬចៀន ហើយទទួលទានបន្លែ ពេញមួយថ្ងៃ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដោយពុំចាំបាច់បារម្ភថាច្រើនពេកនោះទេ។ ការទទួលទានបន្លែច្រើនប្រភេទ មានប្រយោជន៍ចំពោះស្បែក ជួយសម្អាតពោះវៀន ជួយសម្រកទម្ងន់ ធ្វើឲ្យអ្នកមានរាងស្វែលស្អាត ស្បែកស្រស់ថ្លា៕
មតិយោបល់