កោះកុងៈ ឡិចស៊ីសមួយគ្រឿងបើករេចង្កូតទៅបុករថយន្តខណៈដែលកំពុងបើកនាំក្បួន បណ្តាលឲ្យ រថយន្ត៣គ្រឿងបុកតគ្នា ក្នុងនោះមានរថយន្តប្រតិភូមួយគ្រឿងផងដែរ ទទទួលរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៣១-៣២ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AO-1057 បើកបរដោយឈ្មោះ វ៉ាន់ ថុង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកសិកម្មខេត្តកោះកុង មានទីលំនៅភូមិ ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ណ័ចំកាមន ក្រុងភ្នំពេញ បានបើកពីកើតទៅលិច ដល់ចំណុចខាងលើ បានរេចង្កូតចូលគន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុក រថយន្តម៉ាក4RUNER ពណ៌ទឹក សមុទ្រ ពាក់ស្លាកលេខខេមរភូមិន្ទ09 2-4282 ជារថយន្តរបស់PMខេត្ត កោះកុង បើកបរដោយឈ្មោះគឹម ឌីណា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរកងរាជអវុធហត្ថ រួមដំណើរ២នាក់ទៀត ឈ្មោះ សុខ សារឿន មន្ត្រី PM របួសស្រាល , ឈ្មោះ ឆុន ឆៃយ៉ា មន្ត្រីPM របួសស្រាល ។ ចំណែករថយន្ត ម៉ាកFORTUNER ពណ៌កណ្ដុរប្រម៉េះ ពាក់ស្លាកលេខ 69A00-251 ជារថយន្តប្រតិភូវៀតណាម បានបុកតពីក្រោយរថយន្តPM ពុំមាន រងរបួសឡើយ បានជិះទៅជាមួយរថយន្តក្បួនទាំងអស់ពុំបានស្គាល់ឈ្មោះនោះទេ ។
ក្រោយពេលកើតហេតុភាគីខាងបង្កបានធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តរងគ្រោះ និង អ្នករបួសផងដែរ៕
មតិយោបល់