ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនស្ត្រីអ្នកមើលថែក្មេងម្នាក់ ពាក់ព័ន្ធករណីប្រើហិង្សាលើកុមារ

ភ្នំពេញៈ យោងតាមប្រភពពី លោកស្រី កែវ សុគន្ធា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកស្រី បានចោទប្រកាន់ ឈ្មោះ តូ ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ ពីបទបង្ករបួសដោយអចេតនា ប្រព្រឹត្តកាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។

លោកស្រីបន្តថា សំណុំរឿងនេះ លោក សាយ សារុន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញ បានចេញដីកា សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ។

គួររំលឹកថា សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនជាប់ចោទខាងលើកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឪពុកម្តាយក្មេងរងគ្រោះ៕

មតិយោបល់