កំពង់ធំៈ នៅថ្ងៃសៅរ៍ ១៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានករណីមនុស្សលង់ទឹកស្លាប់ ចំនួន០២លើក បណ្តាលឲ្យបាត់បង់មនុស្ស២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងនៅខេត្តកំពង់ធំ ។
ករណីទី១ នៅវេលាម៉ោង១៨និង៣០នាទី ស្ថិតនៅភូមិអំពីល ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ ទាន សង ភេទប្រុស អាយុ៤១ឆ្នាំ ។ មូលហេតុ៖ ស្រវឹងស្រា ទៅសាមង បណ្តាលឱ្យទាក់ក្បាលលង់ទឹកប្រឡាយស្លាប់។
ករណីទី២ នៅវេលាម៉ោង១៧និង៣០នាទី ស្ថិតនៅភូមិស្លាករ ឃុំសំព្រោច ស្រុកស្ទោង ។ ជនរងគ្រោះឈ្មោះ ឡេន វ៉ាន់ណេត ភេទប្រុស អាយុ១២ឆ្នាំ។ មូលហេតុ៖ ទៅឃ្វាលគោដើរធ្លាក់ទឹកស្រះបណ្តាលឱ្យលង់ស្លាប់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពជនរងគ្រោះខាងលើ ធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់។ លុះពេលពិនិត្យរួចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់