កំពតៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលម្ចាស់ផ្ទះសំណាក់ កំពតផារ៉ាដាយ បានប្រទះឃើញជនបរទេសម្នាក់ ស្លាប់នៅក្នុងបន្ទប់ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចក្នុងបន្ទប់លេខ២ នៃផ្ទះសំណាក់ កំពតផារ៉ាដាយ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដែលស្លាប់មានឈ្មោះ Olden Didier ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០៣.០៥.១៩៦៤ សញ្ជាតិហូរឡង់ លិខិតឆ្លងដែនលេខ: NT205B2P5 ហើយសពស្លាប់ ក្នុងស្ថានភាពសពហើមស្អុយទៅហើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យបានឲ្យដឹងថា ជនរងគ្រោះសពជនបរទេសនេះ ស្លាប់ដោយសារគាំងបេះដូង ម្យ៉ាងជនបរទេសរូបនេះមានប្រវត្តិជំងឺផ្លូវដង្ហើម (ជំងឺហឺត)។
បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំចាត់ចែងបញ្ជូនបន្ត៕
មតិយោបល់