ព័ត៌មានជាតិ

ចាក់ប្រពន្ធ១៦កាំបិត ព្រោះរឿងប្រច័ណ្ឌ រួចចាក់សម្លាប់ខ្លួនឯងមួយកាំបិត

ត្បូងឃ្មុំ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក មានករណីហិង្សា ក្នុងគ្រួសារមួយ បានកើតឡើងដោយបុរសជាប្ដីបានចាក់ប្រពន្ធខ្លួនឯងចំនួន១៦កាំបិត ព្រោះរឿងប្រច័ណ្ឌ។

របាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ យឹង សុផេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានការប្រច័ណ្ឌប្រពន្ធ ឈ្មោះ ខែម ផល្លា ក៏បានយកកូនកាំបិត ចុងស្រួចចាក់ប្រពន្ធខ្លួនចំនួន១៦កាំបិត បណ្ដាលឲ្យរងបួសធ្ងន់។

ក្រោយធ្វើសកម្មភាពចាក់ប្រពន្ធហើយ បុរសជាប្តីបានយកកាំបិតចាក់ពោះខ្លួនឯងមួយកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ផងដែរ ខណ:ដែលបញ្ជូនទៅពេទ្យខេត្តកំពង់ចាម ក៏បានស្លាប់ ចំណែកឯប្រពន្ធវិញ កំពុងធ្វើការសង្គ្រោះបន្ទាន់ នៅពេទ្យខេត្តកំពង់ចាម។

សូមជម្រាបថា ទាំង២នាក់ប្តីប្រពន្ធនេះ បានយកគ្នាអស់រយ: ១០ ឆ្នាំមកហើយ តែពុំមានកូនប្រើនោះទេ ៕

photo_2016-09-25_17-12-00

photo_2016-09-25_17-12-04

មតិយោបល់