ព័ត៌មានជាតិ

រថយន្តដឹកប្រេងរបស់ក្រុមហ៊ុនសូគីមិច បើកធ្លាក់ផ្លូវ តៃកុងភ័យស្ទើរលោះព្រលឹង

កំពង់ស្ពឺ: កាលពីវេលាម៉ោង៣ និង១៦នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ៤ចន្លោះគីទ្បូម៉ែត្រ៧០-៧១ ស្ថិតក្នុងភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្ត១គ្រឿង ម៉ាកប្រោនធា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-9643 អ្នកបើកបរឈ្មោះ មាឃ សាយាន ភេទប្រុស អាយុ ២៨ឆ្នាំ រស់ភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុក រថយន្ត១គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរស្របទិសគ្នា បណ្តាលអ្នកបើកបររថយន្ត ប្រ៉ោនធា កៀបជាប់ក្នុងកាប៊ីនស្លាប់ នៅកន្លែងកើតហេតុ រួចរថយន្តមិនស្គាលម៉ាកខាងលើ បានបើករត់បាត់។

ក្រោយមកនៅថ្ងៃដដែលវេលាម៉ោង ៣និង ៣៦នាទីទៀបភ្លឺៗ មានរថយន្ត ១គ្រឿង ម៉ាកនីសាន់ ពណ៌ក្រហមលាយ ទឹកប្រាក់ ពាក់ស្លាកលេខលេខ pp 2137 (ដឹកប្រេង ) របស់ក្រុមហ៊ុនសូគីមិច អ្នកបើកបរឈ្មោះជឺន ប៊ុនណា ប្រុសអាយុ៣០ ឆ្នាំ រស់នៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើគេច រថយន្តខាងលើ បានធ្លាក់ផ្លូវមកខាងស្ដាំដៃ អ្នកបើកបររថយន្ត នីសាន់ មិនមានរងរបួស ខូចខាតរថយន្តស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនីសាន់ ( ដឹកប្រេង ) ប្រគល់ជូនម្ចាស់ យកទៅជុសជុលប្រើប្រាស់វិញ ហើយ រថយន្តប្រ៉ោនធាខូចខាតធ្ងន់ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់