ព័ត៌មានជាតិ

សូមជួយ Share ស្វែងរកសាច់ញាតិគាត់ផង! ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់ក្រោយសាលាស្រុកអង្គរជ័យ

កំពត: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីប្រទះឃើញ បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅប្រទ្បាយទឹក វេលាម៉ោង ៩ ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ម្ដុំក្រោយសាលាស្រុកអង្គរជ័យ ស្ថិតក្នុងភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានអាយុប្រហែល ៨០ឆ្នាំ ដោយតាមការសន្និដ្ឋាន ជនរងគ្រោះ បានបណ្ដើរកង់ធ្លាក់ចូលប្រទ្បាយស្លាប់តែម្ដង ពុំមានពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌនោះទេ (បង្កទ្បើងដោយខ្លួនឯង)។

សូមបញ្ជាក់៖ សពបុរសខាងលើ ត្រូវសមត្ថកិច្ចធ្វើកោសល្យវិច័យរួចហើយ តែពុំទាន់អាចកំណត់អញ្ញាណនៅទ្បើយទេ អាស្រ័យហេតុនេះ បើមានបងប្អូនណាបាត់សាច់ញាតិ អាចទំនាក់ទំនងទៅអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ៕

មតិយោបល់