កំពង់ឆ្នាំងៈ ថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស បានសហការជាមួយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប្រជាការពារឃុំកំពង់អុស ចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ដ្រ ឃុំកំពង់អុសបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ មកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់អុស ធ្វើតេស្ដរកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន០៧នាក់ប្រុស ។
១/ឈ្មោះ រុន រ៉ា ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្ដោរឃុំកំពង់អុស ។
២/ឈ្មោះ សាន ប៉ោ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិកំពង់អុស ។
៣/ឈ្មោះ ភុន រ៉ាក់ភឿន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកំពង់អុស ។
៤/ឈ្មោះ សឿ ចាន់ភារម្យ ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៥/ឈ្មោះ ស៊ន ប៊ុនណាត ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៦/ឈ្មោះ ញ៉ឹក ឆៃ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
៧/ឈ្មោះ កែវ ភាស់ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមុខសញ្ញាជនសង្ស័យ និងវត្ថុតាង ឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់