ព័ត៌មានជាតិ

បុរសជនជាតិហ្វាំងឡង់ម្នាក់ គាំងបេះដូងស្លាប់ក្នុងផ្ទះសំណាក់យីហោ«១០» សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ខណៈដែលប្រទះឃើញសពបុរសជនជាតិហ្វាំងឡង់​ ម្នាក់គាំងបេះដូងដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ «១០» សង្ស័យប្រើប្រាស់គ្រឿងញៀនលើសកម្រិត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ក្នុងផ្ទះសំណាក់យីហោលេខ«១០» ផ្ទះលេខ១០​ ភូមិ៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សពជនបរទេសខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនជាតិហ្វាំងឡង់ អាយុប្រហែល២៥ឆ្នាំ។

ក្រោយកើតហេតុ នគរបាលបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញ បានធ្វើការពិនិត្យលើសាកសពបានឲ្យដឹងថា សពខាងលើស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងម៉ក់ហ្វី​ន លើសកម្រិត ហើយបច្ចុប្បន្នសាកសពត្រូវបានដឹកយកទៅតម្កល់នៅសាលតម្កល់សពវត្តស្ទឹងមានជ័យ៕

មតិយោបល់