ភ្នំពេញៈ នៅវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី ២៧ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង ២ទៀតរបួសធ្ងន់ នៅចំណុចមុខវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ២ គ្រឿង មិនដឹងធ្វើដំណើរមកពីទិសខាងណា៖ ម៉ូតូទី១ ម៉ាក ស៊ុយស៊ូគី ឡេត ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Q-2900 និងទី២ម៉ូតូ ម៉ាក ហុងដាវ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CQ-2363 បានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បោកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ និង២នាក់ទៀតរងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាម ប្រជាពលរដ្ឋបានទាក់ទង ទៅរថយន្តសាមុយមកដឹកជនរងគ្រោះ ទៅកាន់មន្ទីពេទ្យ ដើម្បីជួយសង្គ្រោះ រួចទាក់ទងសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកកន្លែងកើតហេតុ ធ្វើការត្រួត្យពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសពត្រូវប្រគល់ជូនសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់