ព័ត៌មានជាតិ

Update៖ រថយន្ត RANGE ROVER ស្លាកលេខ ភ្នំពេញ2AD-5571 បុកបង្កាន់ដៃស្ពាន រងរបួស ៤នាក់ ផ្អើលក្រុងកំពត

កំពត: នៅវេលាម៉ោង ០៧និង៤០នាទីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បើកបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅលើស្ពានស្ថិតត្រង់ចំណុចស្ពាន់ប៉ាសេអ៊ី ក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុង/ខេត្តកំពត។

រថយន្តបង្កម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-5571 បើកដោយឈ្មោះ តប់ រត្ន័ធានិន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភ្នំពេញ រួមដំណើរជាមួយមនុស្សបីនាក់ រួមមាន៖ ទី១.ឈ្មោះ ប៉ាន់ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី២ឈ្មោះ ពៅ សារ៉ាវុធ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងទី៣. មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុមិនដឹងទៅណា។

មុនពេលកើតហេតុ រថយន្តខាងលើធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកបង្កាន់ដៃស្ពាន ក្រឡាប់ទៅលើថ្នល់ដោយខ្លួនឯង បណ្ដាលឲ្យឈ្មោះ ប៉ាន់ សុវណ្ណារ៉ា រងរបួសបាក់ឆ្អឹងដងកាំបិតឆ្វេង ចំណែកអ្នកបើកបរ និងអ្នករងរបួសផ្សេងទៀតរបួសស្រាល
ត្រូវបានបញ្ជូនទៅនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់