ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកឡើងចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើងទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ដឹកសន្លឹកកុងប្លាកេ បើកឡើងចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អគ្មានអ្នករបួស កាលពីវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាកហ៊ីហាន់ដាយ ដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8792 ដឹកសន្លឹកកុងប្លាកេ បើកពីកើតទៅលិចតាមផ្លូវ ១៩៦២ លុះមកដល់ចំណុចកើតហេតុ រថយន្តបានព្យាយាមបត់ឡើងចិញ្ចើមផ្លូវ ដើម្បីចូលឃ្លាំង គាប់ជួនរថយន្តដឹកធ្ងន់ផង ក៏ផ្អៀងក្រឡាប់តែម្តង សំណាងល្អមិនមានអ្នករបួសទេ។

តាមកម្មករ បានឲ្យដឹងថា រថយន្តខាងលើដឹកកុងប្លាកេ ចំនួន២ដុំ ស្មើ២០០សន្លឹក ដែលមានទម្ងន់ដល់ទៅ២តោនឯណោះ បើកតាមដងផ្លូវធម្មតា វាមិនអីទេ លុះឡើងចំណោទក្រឡាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់គោលដៅ ជួយសម្រួលចរាចរណ៍ និងបានឲ្យម្ចាស់រើបន្ទះសន្លឹកប្លាកេចេញ និងហៅស្ទូចរថយន្តដោយខ្លួនឯង៕

មតិយោបល់